មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដព្រៃវែង៖នារសៀល, ថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដព្រៃវែងសហការជាមួយអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១៣ សហវស្ដីពីការអនុវត្ដច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្រោមអធិបភាពលោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដ ,លោក ប៉ូ ឬទ្ធី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក ស៊ុន ចំណាន ប្រធានរតនាគារខេត្ដ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងមន្រ្ដីជំនាញ ទាំង២៤មន្ទីរ ទីភ្នាក់ងារប្រតិបត្ដិការពិសេស និងតំណាងគ្រឺះស្ថានរដ្ឋបាលសាធារណៈសរុបអ្នកចូលរួមចំនួន ៨០នាក់។